ការបង់ពន្ឋអចលនទ្រព្យនឹងបន្តរហូតដល់ដំណាច់ខែមិថុនាខាងមុខ

ដោយៈ និស្ស័យ

        ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសថា ការបង់ពន្ឋអចលនទ្រព្យ នឹងបន្តអនុវត្តន៍រហូតដល់ដំណាច់ខែ មិថុនា ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋាននេះ បានឲ្យដឹងថា ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានបំពេញកាតព្វកិច្ចប្រកាស និងបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពី ពន្ធដារជាធរមាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ធូរបន្ថយបន្ទុក ដល់ប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យ ដោយលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះអចលនទ្រព្យ ដែលមិនធ្លាប់បានចុះបញ្ជី ប្រកាស និងបង់ប្រាក់ពន្ធនាពេលកន្លងមក រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជាប់ពន្ធដែ​លជាម្ចាស់អចលនទ្រព្យ ត្រូវរួសរាន់មកចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here