វៀតណាមដាក់ចេញផលិតផលទេសចរណ៍សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវបរទេសឱ្យបានច្រើន នៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
ហាណូយ: អាជ្ញាធរទេសចរណ៍វៀតណាម អះអាងថា ទីក្រុងហូជីមិញ គ្រោងផ្តោតលើកិច្ចខិតខំ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍នានា ព្រមទាំងកែលម្អផលិតផល និងសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស។

ថ្លែងក្នុងសន្និសីទត្រួតពិនិត្យសកម្មភាពវិស័យទេសចរណ៍ក្នុងឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤  លោក Lê Truong Hiền Hòa អនុប្រធាននាយកដ្ឋានទេសចរណ៍នៃទីក្រុងហូជីមិញ បានលើកឡើងថា ទីក្រុងហូជីមិញ បានរក្សាតំណែងនាំមុខគេ បើគិតពីចំនួនភ្ញៀវទេសចរ និងប្រាក់ចំណូល។

តួយ៉ាង ទីក្រុងដ៏ធំមួយនេះបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត៥លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកជិត៣៥លាននាក់កាលពីឆ្នាំមុន និងរកប្រាក់ចំណូលពីវិស័យទេសចរណ៍ បានប្រមាណ៦,៦ពាន់លានដុល្លារ។

លោកបានបន្តថា ទីក្រុងហូជីមិញបានទទួលពានរង្វាន់ “គោលដៅទេសចរណ៍ធុរកិច្ចឈានមុខគេរបស់តំបន់អាស៊ី” និងពានរង្វាន់ “គោលដៅរៀបចំបណ្តា ព្រឹត្តិការណ៍ ឈានមុខគេ នៅទ្វីបអាស៊ី”កាលពីឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បាន គូសបញ្ជាក់ឱ្យដឹងទៀតថា ទីក្រុងហូជីមិញ ក៏បាន ដាក់ ឱ្យដំណើរការ ផលិតផល ទេសចរណ៍ ជិត៥០មុខ ក្នុង រយៈពេលមួយ ឆ្នាំ កន្លង មក ដើម្បី ទាក់ទាញ ភ្ញៀវ ទេសចរផងដែរ។

ទីក្រុងនេះបាន កំណត់ គោលដៅ ទាក់ទាញភ្ញៀវ ទេសចរ អន្តរជាតិ ឱ្យបានចំនួន៦លាន នាក់ និង ភ្ញៀវ ទេសចរ ក្នុង ស្រុកចំនួន៣៨លាន នាក់ នៅ ឆ្នាំ ២០២៤នេះ ហើយប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ប្រមាណ៧,៨ពាន់លានដុល្លារ។

ទន្ទឹមគ្នានេះ ទីក្រុងនឹងជំរុញផលិតផលទេសចរណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងពិព័រណ៍ (MICE) កីឡាវាយកូនហ្គោល និងទេសចរណ៍សមុទ្រ និងធ្វើពិពិធកម្មអាហារ ការកម្សាន្ត ព្រមទាំងសកម្មភាពទិញទំនិញ ដើម្បីបម្រើដល់ភ្ញៀវទេសចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here