រដ្ឋាភិបាលជប៉ុនលើកឡើងពីឱកាសមាស ដើម្បីទាក់ទាញលំហូរFDIកាន់តែច្រើន

ដោយ: គង់ លាងហួរ

តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានបង្ហាញពីទស្សនវិស័យ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នៅក្នុងសន្និសីទមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុន Goldman Sachs Group ក្នុងទីក្រុងហុងកុង។

ការលើកឡើងរបស់លោក Fumio Kishida បានធ្វើឡើង ស្របពេលដែលអ្នកវិនិយោគ កំពុងចាប់អារម្មណ៍កាន់តែខ្លាំង លើការ​រីក​ចម្រើន​នៃ​ទីផ្សារ​ភាគហ៊ុន នៅ​ក្នុង​ប្រទេស​ជប៉ុន។

លោក Kishida បានថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូ នៅឯសន្និសីទ Goldman Sachs Global Macro ថា “នាពេលនេះ ប្រទេសជប៉ុនមានឱកាសមាស ដើម្បីយកឈ្នះទាំងស្រុងនូវបញ្ហាកំណើនសេដ្ឋកិច្ចទាប និងបញ្ហាបរិត្តផរណា ដែលបានបន្តអូសបន្លាយអស់រយៈពេល២៥ឆ្នាំកន្លងមកហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Kishida បានបន្តថា លោកប្តេជ្ញាក្នុងការលើកកម្ពស់ការ វិនិយោគតាមគ្រួសារ ជំរុញកំណែទម្រង់អភិបាលកិច្ចសាជីវកម្ម គាំទ្រដល់ក្រុមហ៊ុនដែលទើបបង្កើតថ្មី និងកែលម្អឧស្សាហកម្មគ្រប់គ្រងទ្រព្យសកម្ម។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Kishida ក៏បានប្តេជ្ញាថា នឹងធ្វើការ ជាមួយធនាគារកណ្តាលជប៉ុន(BOJ) ដើម្បីសម្រេចបានការដំឡើងប្រាក់ឈ្នួលឱ្យខ្ពស់ជាងអតិផរណាផងដែរ។

ធនាគារកណ្តាលជប៉ុន បានរក្សាទុកអត្រាការប្រាក់ឱ្យស្ថិតក្នុងរង្វង់-០,១% ប៉ុន្តែធនាគារនេះ ត្រូវបានគេរំពឹងដោយសុទិដ្ឋិនិយមថា នឹងលុបចោលអត្រាការប្រាក់អវិជ្ជមាន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប្រសិនបើប្រាក់ខែបន្តកើនឡើង។

លោក Kishida បានបន្ថែមថា “រដ្ឋាភិបាលនឹងបង្ហាញដល់អ្នកទាំងអស់គ្នា ឱ្យឃើញនូវការផ្លាស់ប្តូររបស់ប្រទេសជប៉ុន ទៅកាន់ដំណាក់កាលសេដ្ឋកិច្ចថ្មីមួយ ដោយធ្វើយោធូបនីយកម្មឧបករណ៍គោលនយោបាយទាំងអស់”៕ប្រភព៖Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here