កម្ពុជា-អ៊ីស្រាអែលមានឱកាសច្រើនក្នុងការពង្រីកវិសាលភាពពាណិជ្ជកម្ម និងវិនិយោគ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកស្រីOrna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ទទួលបន្ទុកនៅកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការពង្រីកវិសាលភាព នៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអ៊ីស្រាអែល។បច្ចុប្បន្ននេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតតិចតួចនៅឡើយ។

ការបង្ហាញនូវសុទិដ្ឋិនិយម របស់អគ្គរដ្ឋទូតអ៊ីស្រាអែល ​ធ្វើឡើងក្នុងកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មានក្នុងស្រុក ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកស្រីបានថ្លែងថា មានវិស័យមួយចំនួន ដែលភាគីទាំងពីរបានស្វែងយល់ និងជំរុញឱ្យកាន់តែខ្លាំង។ ​ក្នុងនោះរួមមានវិស័យក​សិកម្ម ដែលភាគីទាំងពីរបានជំរុញ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនកសិកម្មអ៉ីស្រាអែលជាច្រើន ​បាននិងកំពុងប្រតិបត្តិការនៅ​កម្ពុជា ដូចជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ម្រេចខ្មៅ ឬផ្លែប័រ ​និងការកែច្នៃអាហារផ្សេងទៀត។ ​ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នាវិស័យ បច្ចេកវិទ្យា នវានុវត្តន៍​ ក៏ជាភាពខ្លាំងមួយរបស់អ៉ីស្រាអែល​​ ដែលអាចនឹងជួយដល់​ការច្នៃប្រឌិត ​​ក្នុងវិស័យកសិកម្ម ​វិស័យធនាគារ ​និងវិស័យទឹកស្អាតនៅកម្ពុជាជាដើម។​

លោកបញ្ជាក់បន្ថែមថា “​ថ្វីត្បិតយើងមិនមានស្ថានទូតរបស់យើងប្រចាំនៅភ្នំពេញ ប៉ុន្តែការពិតយើងទទួលខុសត្រូវ ពីទីក្រុងបាង​កកលើប្រទេសកម្ពុជាផងដែរ ដែលជាស្ពានមួយរវាងប្រទេសយើងទាំងពីរ ក្នុងការស្វែងរកឱកាស ដើម្បីពង្រីកវិសាលភាពនេះ”។ លោកស្រីបន្តថា “យើងមានសភាពាណិជ្ជកម្មកម្ពុជា -អ៊ីស្រាអែលដែលបានដំណើរការយ៉ាងសកម្មនៅ​ក្នុងទីក្រុងភ្នំពេញ”។

លោកស្រីសង្ឃឹមថា នៅចុងឆ្នាំនេះមន្រ្តីជាន់ខ្ពស់ ក៏ដូចជាធុរកិច្ចជនកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល ​ដើម្បីស្វែងយល់​អំពីវិស័យណា ដែលសមស្របសម្រាប់កិច្ចសហការ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here