ទីផ្សារដីធ្លីនៅម្តុំតំបន់ប្រាសាទរាមក្នុងប្រទេសឥណ្ឌាមានតម្លៃ ថ្លៃជាងមាសទៅទៀត

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្នុងបទសម្ភាស៍ជាមួយនឹងសារពត៌មាន Al Jazera លោក Ram Surat Verma សម្តែងការសោកស្តាយ ចំពោះការសម្រេចចិត្តលក់ដីរបស់គាត់នៅឆ្នាំ២០១៩។

កសិករមួយរូបនេះរស់នៅក្នុងភូមិ Takpura ក្នុងស្រុក Ayodhya នៃរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ដែលមានចម្ងាយប្រហែល១៥៥គីឡូម៉ែត្រ ពីទីក្រុងLucknow។ លោកបានលក់ដីទំហំ០,៦ហិកតា ទៅឱ្យឈ្មួញអចលនទ្រព្យក្នុ ងស្រុក កាលពី៤ឆ្នាំមុន ដោយទទួលបានប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក។

បុរសអាយុ៦៥ឆ្នាំរូបនេះជឿជាក់ថា លោកអាចទទួលបានប្រាក់យ៉ាងហោចណាស់១០ដងនៃតម្លៃខាងលើនេះ ប្រសិនបើគាត់បានពន្យារពេលការសម្រេចចិត្ត មិនទាន់លក់ដីរហូតមកដល់ពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

The Ram Mandir's design reflects an idealised past that ignores its  troubled history - The Hindu

កសិកររូបនេះបន្តថា “ដីនៅទីនេះមានតម្លៃថ្លៃ ជាងមាសទៅទៀត ដោយតម្លៃដីបានកើនឡើង ចាប់តាំងពីសាលក្រមសម្រាប់ការសាងសង់ប្រាសាទរាម (Ram temple) ត្រូវបានប្រកាសដោយតុលា​ការកំពូលក្នុងឆ្នាំ២០១៩”។លោកបញ្ជាក់ថា “ខ្ញុំ​បាន​សម្រេចចិត្តខុស​ក្នុង​ការ​លក់​ដី​របស់​ខ្ញុំ​ មុន​ការ​ចេញសាលក្រមដោយតុលាការ។  ប្រសិនបើ​ខ្ញុំ​ពន្យារពេល​មិនទាន់លក់ដីធ្លី នោះខ្ញុំនឹងអាច​​ទទួលបាន​តម្លៃខ្ពស់ជាងនៅពេល​នោះ​”។

លោក Verma ដែលមានដីធ្លី ស្ថិតនៅចម្ងាយ៧គីឡូម៉ែត្រ ពីទីតាំងប្រាសាទនោះ មិនទាន់សម្រេចចិត្តលក់ដី ដែលនៅសេសសល់ចំនួន១,៨៨ហិកតារបស់លោកនៅឡើយទេ។

លោកបន្ថែមថា “ឈ្មួញកណ្តាល និងអតិថិជន កំពុងដើរក្រឡឹង នៅខាងក្រៅផ្ទះរបស់ខ្ញុំជារៀងរាល់ថ្ងៃ ដោយផ្តល់ជូននូវតម្លៃដីដ៏កម្រ ប៉ុន្តែខ្ញុំនឹងមិនសាងកំហុសដដែលនេះម្តងទៀតទេ”។ លោកបន្ថែមថា “ការ​ពន្យារ​ពេល​ប្រាកដ​ជា ​នឹង​ធ្វើ​ឱ្យ​ដីរបស់ខ្ញុំ​មាន​តម្លៃ​កាន់​តែ​ខ្ពស់”។

A hotel being construction close to the new township in Ayodhya

លោក Verma ពុំមែនជាមនុស្សតែម្នាក់ ដែលប្រកាន់យកគោលការណ៍រង់ចាំមើល និងពន្យារពេលការលក់ដីរបស់គាត់នោះទេ។ ប៉ុន្តែ កសិករ និងម្ចាស់ដីជាច្រើនពាន់នាក់នៅក្នុងស្រុក Ayodhya និងតំបន់ជិតខាង ក៏កំពុងធ្វើបែបនេះដូចគ្នា ដោយរំពឹងថា ដីរបស់ពួកគេនឹងមានហាងឆេងកាន់តែខ្ពស់ ព្រោះអ្នកអភិវឌ្ឍន៍គ្រោងសាងសង់អចលនទ្រព្យពាណិជ្ជកម្មនៅទីនោះ។

ការរីកដុះដាលនៃវិស័យអចលនទ្រព្យ បានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីតុលាការកំពូលឥណ្ឌា បានចេញសាលក្រមកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានសម្រេចយល់ព្រម លើការសាងសង់ប្រាសាទRam នៅលើទីតាំងទំហំ១,១២ហិកតា ក្នុងទីក្រុង Ayodhya ។

លើសពីនេះ តុលាការក៏បានបែងចែកដី២ហិកតា ដាច់ដោយឡែកពីគ្នា ទៅឱ្យអ្នកកាន់សាសនាឥស្លាមនៅជិតទីក្រុង Ayodhya ដើម្បីសាងសង់វិហារអ៊ីស្លាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here