កម្ពុជាស្វាគមន៍ដៃគូដែលមានបំណងចង់វិនិយោគ និងនាំចេញ លើវិស័យកសិកម្ម

ដោយៈ មេត្រី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាបានប្រកាស​បើកទ្វារស្វាគមន៍ ​ចំពោះ​ការសហការ​ដ៏ស្មោះត្រង់​ពី​សំណាក់​ដៃគូ​អភិវឌ្ឍ និងវិស័យឯកជន ក្នុងការគាំទ្រជំរុញ និងវិនិយោគ​លើ​ខ្សែ​ច្រវាក់​ផលិត​កម្ម ​ផលិត​ផល​កសិកម្ម ពិសេសការកែច្នៃ ប្រកបដោយគុណភាព សម្រាប់បម្រើដល់ការនាំចេញ។

លោកឌិត ទីណា បានលើកឡើងបែបនេះ ក្នុងជំនួបការងារជាមួយ លោក​ជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៤កន្លងទៅ បាន​មាន​ប្រសាសន៍ថា គោលដៅរបស់ក្រសួង គឺធ្វើយ៉ាងណា​ឱ្យ​កសិករ​ មាន​ផល​ចំណេញ​សេដ្ឋកិច្ច និងទទួលបានតម្លៃបន្ថែមខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងការពេញ​ចិត្ត​ចំពោះ​កម្មវិធី​អភិវឌ្ឍ​ធន​ធានមនុស្ស តាមរយៈកម្មវិធីហាត់ការ នៅអ៊ីស្រាអែល ដែលពង្រឹងសមត្ថភាព​ជំនាញ​កសិកម្ម​របស់​និស្សិតខ្មែរ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវ អំពីគោលនយោបាយរបស់ក្រសួងកសិកម្ម ដែល​រួមមាន​ការ​ធានា​សន្តិសុខស្បៀង និងការរក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការ​បង្កើត​សហគមន៍​កសិកម្ម​ទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមមូលដ្ឋាន ដើម្បីគាំទ្រ​កសិករ​ទាំង​បច្ចេកទេស ទីផ្សារ និងសម្របសម្រួលដោះស្រាយប្រឈមផ្សេងៗ ព្រមទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ​ក្នុង​ខ្សែ​ច្រវាក់ផ្គត់ផ្គង់និងច្រវាក់តម្លៃ ជាពិសេសការកាត់បន្ថយថ្លៃដើមផលិត រក្សាស្ថិរភាព​តម្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់។

លើសពី​នេះទៀត លោករដ្ឋមន្ត្រី បានបង្ហាញពី​តម្រូវ​ការ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ភាសា​អង់គ្លេស និងកុំព្យូទ័រដល់និស្សិតខ្មែរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here