មន្រ្តីជាន់ខ្ពស់UN-ESCAPកោតសរសើរការរីកចម្រើនក្នុង វិស័យហិរញ្ញវត្ថុកម្ពុជា

        ដោយៈ និស្ស័យ

ភ្នំពេញៈ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Ms. Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP បានសម្តែងការកោតសរសើរពីការរីកចម្រើនរបស់ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបានថ្លែងបែបនេះ ក្នុងជំនួនសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងបានទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។

លោជំទាវ អាមីដា សាល់សៃ អាលីហ្សាបាណា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង UN-ESCAP និងធនាគារជាតិនៃកម្ពុជា ដោយបានផ្តល់ផលវិជ្ជមាន ក្នុងការលើកកម្ពស់សហគ្រិនស្ត្រី និងការឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ បរិស្ថាន និងសង្គម។ លោកជំទាវក៏បានកោតសរសើរ ពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធធនាគារកម្ពុជា និងការធ្វើឌីជីថលូបនីកម្មនៃប្រព័ន្ធទូទាត់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវទេសាភិបាលធនាគារជាតិ ជា សិរី លោកជំទាវបានថ្លែងអំណរគុណដល់ UN-ESCAP ជាពិសេស លោកជំទាវអគ្គលេខា​ធិការរងផ្ទាល់ ដែលគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី និងសហគ្រិនភាពស្ត្រី ព្រមទាំងបានជួយរៀបចំ ផែនការចង្អុលទិសហិរញ្ញប្បទាន ប្រកបដោយចីរភាពនៅកម្ពុជា ស្របតាមទិសដៅអាទិភាពរបស់ធនាគារជាតិ នៃកម្ពុជា លើការរួមចំណែកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាព ដោយផ្តោតលើបញ្ហាការប្រែប្រួល អាកាសធាតុ បរិស្ថាននិងសង្គម។

លោកជំទាវបណ្ឌិតក៏បានលើកឡើង ពីគោលដៅនៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងទេសច រណ៍ តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ ដើម្បីសម្រួលដល់ការទូទាត់ ភាពងាយទទួលបានសេវាទូទាត់ និងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here