តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ខណៈពាណិជ្ជករកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍នេះ និងអាចផ្តល់តម្រុយបន្ថែមលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់២០២៥,០៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានងើបឡើង០,២%ដល់២០២៥,៨ដុល្លារ ក្នុងមួយអោន។

អ្នកវិនិយោគកំពុងរង់ចាំមើលសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ សេដ្ឋកិច្ចក្នុងត្រីមាសទី៤ ដែលនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងទិន្នន័យនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន ដែលនឹងចេញផ្សាយនៅថ្ងៃសុក្រ។

កាលពីសប្តាហ៍មុន លោក Austan Goolsbee ប្រធានធនាគារ Fed ប្រចាំទីក្រុង Chicago បានអះអាងថា ធនាគារត្រូវការទិន្នន័យអតិផរណាបន្ថែមទៀតនៅក្នុងដៃ មុនពេលការវិនិច្ឆ័យកាត់បន្ថយអត្រាការប្រាក់ណាមួយអាចត្រូវបានធ្វើឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៥៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនា បើធៀបនឹងឱកាស៧១ភាគរយកាលពី២សប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅទ្រឹងត្រឹម១០៣,៤៨ពិន្ទុនៅថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,២ភាគរយ ដល់២២,៣៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៧% ដល់៨៩៨,៤១ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានងើបឡើង០,៩% ដល់៩៤៤,៤២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here