ក្រុមហ៊ុនMiracle City World Groupស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ តំណាងរបស់ក្រុមហ៊ុន Miracle City World Groupបានជួបពិភាក្សាការងារជាមួយលោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។

កិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានដឹកនាំដោយលោកស៊ូ សុជាតិ អមដោយលោកឃុន គីមលៀង ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ បានដឹកនាំសហការីទទួលជួបប្រជុំជាមួ​យតំណាងរបស់ក្រុមហ៊ុន Miracle City World Group ដើម្បីពិភា​ក្សាពាក់ព័ន្ធនឹងការចាប់អារម្មណ៍ របស់ក្រុមហ៊ុនអំពីឱកាសក្នុងការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗក្នុងវិស័យមូលបត្រ។

លោកបានបង្ហាញដល់ក្រុមហ៊ុនអំពីសក្តានុពល និងការរីកចម្រើ​ននៃវិស័យមូលបត្រ និងបានឆ្លើយតបនូវសំណួរសំខាន់ៗ ព្រមទាំងបានផ្តល់ជាអនុសាសន៍ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើអាជីវកម្មក្នុងវិស័យមូលបត្រផងដែរ៕​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here