ក្រុមហ៊ុន PL Vista បង្ហាញបំណងឈានជើងចូលទីផ្សារកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក François GUEZ អគ្គនាយកក្រុមហ៊ុន PL Vista ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ក្នុងជំនួបកាលពីសប្តាហ៍មុននេះ លោក François GUEZ បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនPL Vista ដែលជាក្រុមហ៊ុនមានឯកទេស លើការផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំគេហដ្ឋាន។

PM Hun Manet Receives CEO of PL Vista

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតីអំពីគម្រោងនៃការពង្រីកអាជីវកម្ម ដោយនឹងនាំចូលផលិតផលតាមបែបស្តង់ដារអឺរ៉ុបរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកអគ្គនាយក និងបានស្វាគមន៍ ចំពោះការពង្រីកវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបន្តផ្តល់នូវការជួយគាំទ្រ និងសម្របសម្រួលដល់បរិ​យាកាសវិនិយោគនានានៅកម្ពុជា លើផ្អែកគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត សំដៅធ្វើយ៉ាងណាឱ្យការធ្វើធុរកិច្ច នៅកម្ពុជាទទួលបានភាពជោគជ័យ និងរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here