តម្លៃប្រេងធ្លាក់ថ្លៃចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ដែលជំរុញដោយការហក់ឡើងថ្លៃនៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបទំនើប និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក។

ភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបន្ទះឈីបបានហក់ឡើងថ្លៃ ចាប់តាំងពីក្រុមហ៊ុន Taiwan Semiconductor Manufacturing (TSMC) បានបង្កើនទស្សនវិស័យប្រាក់ចំណេញរបស់ខ្លួនកាលពីសប្តាហ៍មុន ខណៈតម្រូវការបន្ទះឈីបទំនើប ដែលប្រើប្រាស់ក្នុងកម្មវិធី AI មានការកើនឡើង។

ចំណែកឯ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀត រួមទាំងក្រុមហ៊ុន Nvidia និង Advanced MicroDevices សុទ្ធតែបានហក់ឡើងថ្លៃដូចគ្នា។

រីឯ សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៣ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,១៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៤ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៦ភាគរយ។

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យអ្នកវិភាគរំពឹងទុកថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ឡើយ។

កាលពីសប្តាហ៍មុន លោក Austan Goolsbee ប្រធានធនាគារ Fed ប្រចាំទីក្រុង Chicago បានអះអាងថា ធនាគារត្រូវការទិន្នន័យអតិផរណាបន្ថែមទៀតនៅក្នុងដៃ មុនពេលការវិនិច្ឆ័យកាត់បន្ថយអត្រាការប្រាក់ណាមួយអាចត្រូវបានធ្វើឡើង។

តួយ៉ាង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៥៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនា បើធៀបនឹងឱកាស៧១ភាគរយកាលពី២សប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះ០,០៧%មកនៅត្រឹម១០៣,១៩ពិន្ទុនៅច័ន្ទនេះ។

ចំណែក តម្លៃ ប្រេង បាន ធ្លាក់ ចុះ នៅថ្ងៃ ច័ន្ទនេះ ខណៈ ដែល បញ្ហាសេដ្ឋកិច្ច បាន ដាក់ សម្ពាធ លើ ទស្សនវិស័យ តម្រូវ ការ ប្រេង ពិភពលោក និងមានទម្ងន់ជាងក្តីបារម្ភអំពីភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈឹមបូព៌ា។

តួយ៉ាង តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ៤១សេន ឬ០,៥ភាគរយ មកនៅត្រឹម៧៨,១ឲដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0105 GMT បន្ទាប់ពីបានធ្លាក់ចុះ៥៤សេនកាលពីថ្ងៃសុក្រ។

រីឯ តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures សម្រាប់ការចែកចាយនៅខែកុម្ភៈបានធ្លាក់ចុះ២សេន មកនៅត្រឹម៧៣,៣៩ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here