កម្ពុជា ជប៉ុនពិភាក្សាលើផែនការមេអភិវឌ្ឍន៍កំពង់ផែនិងមជ្ឈមណ្ឌលឡូជីស្ទិកនៅខេត្តព្រះសីហនុ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការអនុវត្តផែនការមេ អភិវឌ្ឍន៍កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក នៅក្រុងព្រះសីហនុ។

កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក TANINAI Ichitomo  ភារធារីស្តីទីនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនាឱកាសនេះ បានពិភាក្សាអំពីគម្រោងផែនការសកម្មភាពការងារ កិច្ចសហប្រតិបត្តិការរួមគ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា ជុំវិញការអនុវត្តគម្រោងមួយចំនួនពាក់ព័ន្ធ នឹងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ដូចជាៈ គម្រោ​ងអភិវឌ្ឍន៍ សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែកុងតឺន័រ (ជំហានទី៣) គម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ និងគម្រោងពង្រឹងសមត្ថភាពសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្ម សំដៅបង្កើនសមត្ថភាពកំពង់ផែក្រុងព្រះសីហនុឱ្យកាន់តែធំជាងមុន និងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក សម្រា​ប់ពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here