តើអ្វីជាឥណទានមិនដំណើរការ និងបង្កផលប៉ះពាល់អ្វីខ្លះ?

ដោយ៖ លក្ខិណា
ភ្នំពេញ៖ វិបត្តិនៃសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០នេះ ធ្វើឱ្យឥណទានមិនដំណើរការនៅក្នុងវិស័យមីហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា អាចមានសន្ទុះកើនឡើង ដែលតម្រូវឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំឥណទានឡើងវិញសម្រាប់អតិថិជន។

តើអ្វីទៅជាឥណទានមិនដំណើរការ ?
តាមនិយមន័យធនាគារនិងមីក្រូហិរញ្ញវត្ថុ បានឱ្យដឹងថា ឥណទានមិនដំណើរការ ជាប្រភេទប្រាក់កម្ចីដែលអតិថិជនមិនអាចសងបានតាមកាលកំណត់ ឬខកខានមិនបានសងត្រឡប់ទៅស្ថាប័នផ្តល់កម្ចីវិញ។ ការកើនឡើងខ្លាំងនូវឥណទានមិនដំណើរការ គឺជាចំនុចគ្រោះថ្នាក់មួយ ដែលអាចនាំឱ្យគ្រឹះស្ថានផ្តល់កម្ចីជួបវិបត្តិហិរញ្ញវត្ថុ ឬអាចឈានដល់ក្ស័យធនតែម្តង។

លោកគា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានមានប្រសាសន៍ថា ឆ្នាំ២០២០នេះ ជាពិសេសនៅដើមឆ្នាំ ពីអំឡុងខែមីនា ដល់ខែកក្កដា ផលបត្រឥណទានខូច ឬឥណទានមិនដំណើរការ មានការកើនឡើងខ្ពស់ ដោយសារតែអតិថិជនជួបវិបត្តិ និងប្រាក់ចំណូល ព្រោះតែជំងឺកូវីដ១៩ ហើយអំឡុងពេលនោះធនាគារជាតិនៃកម្ពុជា ដែលអាណាព្យាបាលនៃគ្រឹះស្ថានហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់អតិថិជនដែលប្រើប្រាស់កម្ចីពីធនាគារឬមីក្រូហិរញ្ញវត្ថុ។

លោក បាបន្តថា រហូតដល់ខែសីហា កញ្ញា រហូតមកឃើញថា ឥណទានមិនដំណើរការ មានការថយចុះវិញ ហើយកម្ចីឥណទានថ្មីៗមានការកើនឡើងធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាមានសញ្ញាឡើងវិញ តែយ៉ាងណាក្ដី ថ្មីៗនេះ កម្ពុជាបានជួបប្រទះនឹងគ្រោះធម្មជាតិ ទឹកជំនន់ អាចធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តរងគ្រោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានថ្លែងថា “ដើម្បីដោះស្រាយបញ្ហា បើសិនជាមានពលរដ្ឋស្នើសុំកម្ចី ដើម្បីបង្កបង្កើនផលឡើងវិញ នោះមីក្រូហិរញ្ញវត្ថុនឹងអាចសិក្សាក្នុងការផ្ដល់ឥណទានបន្ថែម ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងរកប្រាក់សងមកកាន់គ្រឹះស្ថានវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here