ក្រុមហ៊ុនជំនាញកសិកម្មដ៏ធំនៅអាស៊ី ស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា

        ដោយៈ គង់ ហ្វីអូណា

        ស្វីសៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធាន​អគ្គនា​យក​ក្រុមហ៊ុន ​Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាស​ចូល​រួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្នុងជំនួបនេះ លោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូល​ជួប​សម្តែង​ការ​គួរ​សម​នា​ឱកា​សនេះ និងបានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុង​ការ​ស្វែង​រក​ឱកាស​វិនិយោគ​ លើ​វិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែ​ច្រវាក់​ផលិត​កម្ម​ទាំង​មូល រាប់ទាំងការដាំដុះ ការប្រមូលផល ការកែច្នៃ ការវេចខ្ចប់ និងការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោក ប្រធាន​​អគ្គ​នាយក និងបានបង្ហាញ​នូវ​ការ​ស្វាគ​មន៍ ​ចំពោះ​បំណង​របស់​ក្រុមហ៊ុន ​ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​លើវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យមួយ ប្រកបដោយសក្តានុពល និង​ជា​វិស័យ​អាទិភាព​របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បងក្នុង​វិស័យ​កសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១នៅប្រទេសសិង្ហបុរី។ សព្វថ្ងៃ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយ​ក្រុម​ហ៊ុន​មាន​បច្ចេក​ទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និង​ការ​ចែក​ចាយ​យ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេង​ធញ្ញជាតិ ម្សៅ និងស្ករ ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here