តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារប្រាក់ដុល្លារហក់ឡើងថ្លៃ ខណៈទីផ្សារបានបន្ទាបទស្សនវិស័យលើការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed)នៅខែមីនាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,២% មកនៅត្រឹម២០០៣,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានធ្លាក់ចុះ១,២%ដល់២០០៦,៥ដុល្លារ ក្នុងមួយអោន។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Kitco Metals បានលើកឡើងថា “ការហក់ឡើងថ្លៃយ៉ាងគំហុកនៃសន្ទស្សន៍ប្រាក់ដុល្លារ និងផលប័ត្ររតនាគារអាមេរិកកំពុងតែដាក់សម្ពាធទៅលើទីផ្សារមាស”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យមានការរំពឹងទុកថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ឡើយ។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៥៣,៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១ខែ គឺ១០៣,៣៦ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៧ភាគរយ ដល់២២,៥២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,៣% ដល់៨៨៣,០២ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium ធ្លាក់ចុះ២,១% ដល់៩១៦,៨២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here