ស្ថានទូតវៀតណាមជំរុញឱ្យពន្លឿនការបង្កើតសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដើម្បីសម្រួលដល់ការវិនិយោគ

ដោយ: គង់ លាងហួរ
ហាណូយ: តំណាងមកពីសហគ្រាសវៀតណាម និងអាជីវកម្មខ្មែរដើមកំណើតវៀតណាមប្រមាណ៥០ បានមកជួបជុំគ្នា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ មករា ដើម្បីចែករំលែកបទពិសោធន៍ក្នុងការធ្វើប្រតិបត្តិការ និង វិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyễn Huy Tăng បានមានប្រសាសន៍ថា ស្ថានទូតចង់ស្វែងយល់ពីការលំបាក ដែលអាជីវកម្មវៀតណាមកំពុងជួបប្រទះ និងស្តាប់សំណើរបស់ពួកគេ ដើម្បី ណែនាំដល់ទីភ្នាក់ងារដែលមានសិទ្ធិអំណាចនៅកម្ពុជា និងនៅវៀតណាមដើម្បីស្វែងរកវិធានការ។

លោក Tuan Nguyen Tien លេខាទីមួយនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាង៦ពាន់លានដុល្លារនៅឆ្នាំ២០២៤ កម្ពុជាទំនងជានឹងបន្តអំពាវនាវដល់ក្រុមហ៊ុនបរទេសឱ្យវិនិយោគលើវិស័យអាទិភាព ដូចជាការកែច្នៃផលិតផលកសិកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ផលិតកម្មឧស្សាហកម្ម ថាមពលស្អាត ទេសចរណ៍ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម បានស្នើឡើងនូវវិធានការមួយចំនួន ដើម្បីគាំទ្រសកម្មភាពវិនិយោគនៅកម្ពុជា។ ថ្នាក់ដឹកនាំទាំងនោះបានបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេក្នុងការបង្កើតបណ្តាញក្រុមហ៊ុនវៀតណាមនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនការគាំទ្រគ្នាទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឯកអគ្គរដ្ឋទូត Nguyễn Huy Tăng បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកធុរកិច្ចវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយលោកបានសម្តែងក្តីសង្ឃឹមថា នៅឆ្នាំ២០២៤នេះ ពួកគេនឹងទទួលបាននូវភាពជោគជ័យបន្ថែមទៀតនៅកម្ពុជា ដែលជាទីផ្សារដ៏មានសក្តានុពលសម្រាប់វិនិយោគិនបរទេសជាទូទៅ និងវិនិយោគិនវៀតណាមនិយាយដោយឡែក។

លើសពីនេះ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) បញ្ចប់នីតិវិធីឱ្យបានឆាប់ ដើម្បីបង្កើតសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) ដើម្បីបម្រើជាចំណុចតភ្ជាប់ និងជាកន្លែងគាំទ្រដល់ក្រុមហ៊ុនវៀតណាម ដែលចូលមកបណ្តាក់ទុនរកសុីនៅក្នុងប្រទេសកម្ពុជា៕ប្រភព៖Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here