ក្រុមហ៊ុនចិនធំមួយបង្ហាញបំណងវិនិយោគផលិតឧបករណ៍អេឡិចត្រូនិកដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុន Shenzhen Power Solution ដែលជាក្រុមហ៊ុនផលិតឧបករណ៍ អេឡិច​ត្រូនិកដ៏ធំមួយរបស់ចិន បានបង្ហាញបំណងវិនិយោគ លើការផលិតឧបករណ៍អេឡិចត្រូនិក ដើរដោយពន្លឺ​ព្រះអាទិ្យនៅកម្ពុជា។

បំណងនេះ ត្រូវបានបង្ហាញដោយលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេស​ស្វីស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកស្រី Xia Li បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ជួបសម្តែងការគួរសម។ លោកស្រីអគ្គនាយិកា បានជម្រាបសម្តេចធិបតី អំពីផលិត​ផល​របស់​​ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយ ការចំណាយ និងលើកកម្ពស់ជីវភាព ​របស់​ប្រជាជន​នៅ​តាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនីច្រើនប្រភេទ ដើរដោយថាមពលព្រះអាទិត្យ ដែល​មានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបជាមួយលោកស្រីស្ថាបនិក និងអគ្គនាយិកា​ក្រុម​ហ៊ុន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុន​ក្នុងការ​បណ្តាក់​ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករ​ណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ។

ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍនិងផលិត​ឧបករណ៍​អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅ​ទីក្រុង​ស៊ិន​ជិន ប្រទេសចិន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here