តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ បន្ទាប់ពីទីផ្សារបាន កាត់បន្ថយការ រំពឹង ទុក សម្រាប់ ការ បញ្ចុះអត្រា ការ ប្រាក់របស់ធនាគារFed ក្នុងខែមីនាខាងមុខ។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៣១ភាគរយ នៅព្រឹកថ្ងៃពុធនេះ ដោយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល១ខែ។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ២,៧ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះជាង១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៨២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,៨៧ភាគរយ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦២,២ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១ខែ គឺ១០៣,៣៥ពិន្ទុនៅថ្ងៃពុធនេះ។

ទោះជាយ៉ាងណាក្តី តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ ដោយសារការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក បានធ្វើឱ្យតម្រូវការប្រេងឆៅនៅមាន កម្រិត។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៦សេន មកនៅត្រឹម៧៧,៩៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0215 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៤៣សេន មកនៅត្រឹម៧១,៩៧ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here