តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ ខណៈទស្សនវិស័យរបស់ធនាគារកណ្តាលអាមេរិក(Fed)ក្នុងការកាត់បន្ថយអត្រាការប្រាក់នៅខែមីនាកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,៣% មកនៅត្រឹម២០២៧,២៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានធ្លាក់ចុះជាង១%ដល់២០៣០,២ដុល្លារ ក្នុងមួយអោន។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បានលើកឡើងថា “ការហក់ឡើងថ្លៃយ៉ាងគំហុកនៃសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក និងផលប័ត្ររតនាគារកំពុងតែដាក់សម្ពាធទៅលើទីផ្សារមាស”។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦២,២ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១ខែ គឺ១០៣,៣៥ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,២ភាគរយ ដល់២២,៩៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ២,១% ដល់៨៩៥,៥៦ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium ធ្លាក់ចុះ៣,៨% ដល់៩៣៤,៣២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here