វិស័យមីក្រូហិរញ្ញវត្ថកម្ពុជាមានបំណុលសរុប៥.១៣ពាន់លានដុល្លារ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រាក់​ក​ម្ចី​សរុប​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ ​នៅ​កម្ពុជា​មាន​ទំហំ៥​.​១​៣​ ​ពាន់​លាន​ដុល្លារអាមេរិក ​ក្នុង​កំ​ឡុងចុង​ត្រីមាស​ទី​​៣​ ​នៃ​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ ​ដែលបាន​ចេញផ្សាយ​ដោយ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ (C​MA​)​។​

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ​ចំនួន​អ្នកខ្ចី​បាន​ដល់​១​.​៦​ ​លាន​នាក់​ ​ដែល​មាន៥​៥​ភាគរយ​ជា​ស្ត្រី​ ​ហើយ​ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​មាន​ចំនួន​១​,​៩​២​​លាន​នាក់​។​

សមតុល្យ​ប្រាក់​បញ្ញើ​នៅ​ទូទាំង ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់​ក្នុង​ប្រទេស ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​​២​.​២​៤​ ​ពាន់​លាន​ដុល្លារ​។​ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោង​តាម​C​MA​បានឲ្យដឹងផងដែរថា វិស័យនេះ​មាន​បុគ្គលិក​ចំនួន​​​២​១​,​៤​០​៦​​នាក់ ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន ​មីក្រូ​ហិរញ្ញវត្ថុ​ទូទាំង​ប្រទេស​ គិត​ត្រឹម​ត្រីមាស​ទី​៣​ ​ឆ្នាំ​ ​២​០​២​៣​ និងមាន​កា​រិ​យា​ល័យ​ចំនួន​ ៩​០​៨​ ​នៅ​ទូទាំង​ប្រទេស​។​

លោក​ ​សុខ​ ​វឿន​ ​ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បានមានប្រសាសន៍ឲ្យដឹង​ថា​ វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​មូលដ្ឋាន​គ្រឹះ ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាព​ក្រីក្រ ​ក្នុងរយៈពេល​៣​០​​ឆ្នាំ​ចុងក្រោយ​នេះ​។​

លោក​លើកឡើង​ថា​ “​បង្កើត​ឡើង​ដោយ​សា​ស្រ្តាចារ្យ ​M​u​ham​mad​ ​Y​un​us​ ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ផ្លាស់ប្តូរ​ទម្រ​ង់​ផ្សេងៗ​គ្នា​នៅ​ទូទាំង​ពិភពលោក​ ​ប៉ុន្តែ​ដំណើរ​តែមួយ​គត់​របស់​កម្ពុជា​បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​របស់​ប្រទេស។​

លោក​បញ្ជាក់ថា “នៅ​ជួរមុខ​នៃ​ការ​រីក​ចម្រើន​ ​និង​ទិសដៅ​នៃ​វិស័យ​នេះ​គឺ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ (C​MA​) ​ដែល​ធ្វើការ​សហការ​ជាមួយ​ធនាគារ​ជាតិនៃ​កម្ពុជា​ ​សមាជិក​ ​និង​ដៃគូ​នានា​”។​

លោក​បន្ត​ថា​ ​ជាមួយគ្នា​នេះ​ ​បណ្តា​ស្ថាប័ន​កំពុង​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​ការ ​រួម​បញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​ ​និង​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​សម្រាប់​ប្រជាជន​ ​និង​សហគ្រាស​ទាំងអស់​ ​ដោយ​មិន​គិត​ពី​អាយុ​ ​ភេទ​ ​ពូជ​សាសន៍​ ​ឬ​ពិការភាព​រាងកាយ​ ​ដោយហេតុ​នេះ​ធ្វើឲ្យប្រសើរ​ឡើង​នូវ​សុខុមាលភាព​ទូទៅ​របស់​ប្រជាជន។

វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ​បាន​កត់ត្រា​កំណើន​ជាង​​២​០​ ​ភាគរយ​ទាំង​ផ្នែក​ក​ម្ចី ​និង​ប្រាក់​បញ្ញើ​នៅ​ចុង​ឆ្នាំ​២​០​២​២​។​ ​ផល​ប័ត្រ​ប្រាក់​ក​ម្ចី​បាន​កើន​ឡើង​ដល់​ ​៩​.​១​៣​៥​ ​ពាន់​លាន​ដុល្លារ​ (​កើន​ឡើង​ ​២​៣​.​៨​ ​ភាគរយ​) ​ជាមួយនឹង​គណនី​អតិថិជន​ជាង​២​​លាន​នាក់​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here