រដ្ឋមន្រ្តីកសិកម្មស្នើគ្រឹះស្ថានហិរញ្ញវត្ថុជួយផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដើម្បីពង្រីកដើមទុនកសិករ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា ជួយផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាប ដើម្បីពង្រីកដើមទុនដល់កសិករ។

លោកបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំធនា​គារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម និងហិរញ្ញវត្ថុកាលពីថ្ងៃម្សិលម៉ិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកបានសម្តែងនូវការស្វាគមន៍ ចំពោះការវិនិយោគ ក្នុងចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងបើកទូលាយ និងត្រូវការការចូលរួមពីវិស័យឯកជន ក្នុងការផ្តល់កម្ចីដល់កសិករ ដែលមានអត្រាការប្រាក់ទាប ដែលបង្កលទ្ធភាពដល់កសិករ យកទៅប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងលទ្ធភាពសងត្រឡប់។

លោកបានបញ្ជាក់ថា កន្លងមកក្រសួងបានចុះMoU ជាមួយធនាគារ វីង ក្នុងផ្តល់កម្ចីដល់កសិករ ក្នុងអត្រាការប្រាក់ទាបត្រឹម៧ ទៅ៨%ប៉ុណ្ណោះ ដែលនេះជាគំរូមួយ សម្រាប់ធនាគារផ្សេងៗអាចសហការ ធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ជាការឆ្លើយតប លោក ឡាំ វ៉ាន់ហៃ នាយកប្រតិបត្តិធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា លោកទទួលយកអនុសា​សន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីសិក្សារពីលទ្ធភាព ក្នុងការផ្តល់ប្រាក់កម្ចីដល់កសិករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here