សម្តេចធិបតីជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗបារាំងចំនួន២ដើម្បីបង្ហាញកាលានុវត្តន៍ភាពនៃការវិនិយោគនៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសបារាំង សម្តេចធិបតីហ៊ុន ម៉ាណែតបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបារាំងជាច្រើន ដើម្បីលើកឡើងពីកាលានុវត្តន៍ភាពនៃការវិនិយោគនៅកម្ពុជា។

ជាក់ស្តែងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យលោក Patrick POUYANNÉ នាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុន TotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះTotal Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន៥៨ស្ថានីយ៍ នៅរាជធានីភ្នំពេញ និងចំនួន៤៩ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកOlivier Duguet ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Blue Circle ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ (ម៉ោងនៅទីក្រុងប៉ារីស)ផងដែរ។

ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការ គម្រោងថាមពលកកើតឡើងវិញ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក និងបានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរីនៃកម្ពុជា ដើម្បីអនុវត្តន៍គម្រោងទីមួយខ្លួន លើគម្រោងទាញយកថាមពលខ្យល់ បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦ខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here