តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ដែលបណ្តាលមកពីក្តីបារម្ភចំពោះជម្លោះដែលកំពុងឡើងកំដៅនៅក្នុងតំបន់មជ្ឈិមបូព៌ា និងការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២% មកនៅត្រឹម២០៥២,១០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២%ដល់២០៥៦,៤០ដុល្លារ ក្នុងមួយអោន។

យោងតាមការិយាល័យស្ថិតិការងាររបស់នាយកដ្ឋានការងារអាមេរិក បានរាយការណ៍ថា សន្ទស្សន៍ថ្លៃអ្នកផលិត បានធ្លាក់ចុះ០,១% កាលពីខែធ្នូ ឆ្នាំមុន ដែលធ្វើឱ្យទីផ្សារបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ឆ្នាំនេះ។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៦៣%កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃ០,២៣ភាគរយ ដល់១០២,៨៨ពិន្ទុ នៅថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១ភាគរយ ដល់២៣,១៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៦% ដល់៩១០,៩២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium ធ្លាក់ចុះ០,៨% ដល់៩៦៨,២៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here