កម្ពុជាចំណាយប្រាក់ជាងជិត២១០០លានដុល្លារក្នុងការ នាំចូលប្រេង

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ការនាំចូល​ប្រេង​ម៉ា​ស៊ូត​ ​និង​ប្រេងសាំង​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​៧​,​៦​ ​ភាគរយ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​នេះ​បើ​តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កាលពី​ថ្ងៃអាទិត្យ​។​

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ទំហំ​ទឹកប្រាក់​នៃ​ការនាំចូល​ប្រេង​ម៉ា​ស៊ូត​ ​និង​ប្រេងសាំង​សរុប​មាន​ចំនួន​ ​២​,​១​៧​ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​​៧​,​៦​​ភាគរយ ​ពី​​៣​,​៣​៥​ពាន់​លាន​ដុល្លារ​កាលពីឆ្នាំមុន​។​

កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់ ​ចំនួន​ប្រមាណ​១​,​៣​២​ ​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រេង​ម៉ា​ស៊ូត​ ​និង​៨​៥​០​ ​លាន​ដុល្លារ​សម្រាប់​ប្រេងសាំង​កាលពីឆ្នាំមុន​ ​ធ្លាក់ចុះ​១​២​,​២​ ​ភាគរយ​ ​និង​ ​០​,​២​៦​ ​ភាគរយ​រៀង​គ្នា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន​ ​កម្ពុជា​ពឹងផ្អែក​ទាំងស្រុង ​លើ​ការនាំចូល​ប្រេង​ម៉ា​ស៊ូត​ ​និង​ប្រេងសាំង​ ​ដោយសារ​ប្រភព​ប្រេង​នៅ​សមុទ្រ​របស់​ខ្លួន ​មិនទាន់​ត្រូវ​បាន​ទាញ​យកមក​ប្រើប្រាស់​នូវ​ឡើយ​។​

ក្រសួង​រ៉ែ​ ​និង​ថាមពល​បាន​ព្យាករណ៍​ថា​ ​តម្រូវ​ការ​ប្រេង​នៅ​កម្ពុជា ​នឹង​កើន​ឡើង​ដល់​៤​,​៨​លាន​តោន​ នៅ​ឆ្នាំ​២​០​៣​០​ ​កើន​ឡើង​ពី​២​,​៨​លាន​តោន​ក្នុង​ឆ្នាំ​២​០​២​០​។​

នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​នៅ​ថ្ងៃអាទិត្យ​ ​សាំង​ធម្មតា​ ​និង​ម៉ា​ស៊ូត​មាន​តម្លៃ​ ​៤​ ​១​៥​០​ ​រៀល​ (​១​,​០​១​ ​ដុល្លារ​) ​ក្នុង​មួយ​លីត្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here