អ្នកនាំពាក្យបញ្ជាក់ពីឱនភាពថវិកាជាតិកម្ពុជា មិនចោទជាបញ្ហាខ្លាំង

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ឱនភាពថវិកាជាតិ សម្រាប់ប្រទេសកម្ពុជា មិនចោទជាបញ្ហាខ្លាំងពេកនោះទេ ព្រោះថាការរៀបចំថវិការបស់កម្ពុជា គឺរៀបចំដោយតុល្យភាព។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក មាស សុខសេនសាន អញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីមួយរបស់សារព័ត៌មានល្បីក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមាស សុខសេនសាន បានបញ្ជាក់ទៀតថា “កម្ពុជារៀបចំថវិកា ដោយការប្រយ័ត្នប្រយែង មានន័យថា ការរៀបចំថវិការបស់កម្ពុជា ជាការរៀបចំថវិកាតុល្យភាព គឺចំណូលដើម្បីទៅគ្រប់គ្រង ហើយវិភាជទៅលើចំណាយ ដែលកម្ពុជាគិតជាចំបង”។លោកបន្ថែមថា “ខ្ញុំគិតថា ឱនភាពថវិកាសម្រាប់កម្ពុជាយើង មិនជាចោទជាបញ្ហាខ្លាំងពេកនោះទេ”។

បន្ថែមពីនោះទៀត លោកបានលើកឡើងថា ប្រទេសមួយចំនួនធំ នៅក្នុងសហភាពអឺរ៉ុប មានគោលការណ៍ឱនភាពថវិកា គឺធ្វើយ៉ាងម្ដេចនៅក្នុងរង្វង់៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស-GDP) ប៉ុន្ដែពួកគាត់ធ្វើមិនដែលបាននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here