វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តរក្សាបាននូវស្ថេរភាពជាមួយជាមួយការផ្តល់ឥណទានដល់មនុស្ស១,៥លាននាក់

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរក្សាបាននូវស្ថេរភាពរបស់ខ្លួនល្អប្រសើរ កាលពីឆ្នាំមុន តាមរយៈការផ្តល់នូវសេវាកម្មជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនកាលពីឆ្នាំមុន។

វិស័យនេះបានផ្តល់ឥណទាន ដល់ប្រជាពលរដ្ឋបាន១,៥លាននាក់ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជន បានកើនឡើងជាង១០ភាគរយ។ នេះបើផ្អែកតាមការអះអាងពីអគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ មានសមតុល្យឥណទានសរុបជាង៥ពាន់លានដុល្លារអាម៉េរិក និងមានអតិថិជនឥណទានសរុបជាង១,៥លាននាក់។ សមតុល្យប្រាក់បញ្ញើ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើរ មានជាង២ពាន់លានដុល្លារអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុបជិត២លាននាក់។

លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ គឺឆ្នាំមួយដែលវិស័យមីក្រូហិរញ្ញវត្ថុ ក៏ធនាគារ បានបន្តបម្រើក្នុងការផ្តល់ប្រាក់កម្ចីជាធម្មតាទេ គ្រាន់តែថាការផ្តល់ប្រាក់កម្ចីនេះ គឺយើងត្រូវធ្វើការវិភាគដោយគ្រប់ជ្រុងជ្រោយ ដែលធ្វើបែបនេះគឺអាចជួយដល់អតិថិជនរបស់យើង ឲ្យលោកបានគិតគូរគ្រប់ជ្រុងជ្រោយ រួមមានទាំងការផ្តល់ប្រឹក្សា និងការប្រកបដោយវិធានប្រុងប្រយ័ត្ន។

លោកពន្យល់ថា ស្ថានភាពមានការលំបាកមួយចំនួន នៅពេលដែលអិថិជនយើងអនុវត្តន៍អាជីវកម្មអ្វីក៏ដោយ គឺអាចមិនដំណើរការស្រួលដូចពេលវេលាធម្មតានោះទេ។ ដូច្នេះហើយការជួយអតិថិជនរបស់យើង ដើម្បីប្រើប្រាក់លុយឲ្យចំគោលដៅ និងជោគជ័យទាំងអស់គ្នា។

លោកផល វ៉ាន់ឌី បានបន្ថែមទៀតថា កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងបន្តកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួនជាមួ​យនឹងស្មារតីទទួលខុសត្រូវខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់ ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ពីសំណាក់រាជរាដ្ឋាភិបាល តាមរយៈធនាគាជាតិនៃកម្ពុជា ដោយបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចការពារអតិថិជនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here