សម្តេចធិបតីៈការសាងសង់ព្រែកជីកហ្វូណនតេជោដើម្បីលើក កំពស់សេដ្ឋកិច្ចកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និងការសាងសង់ចំណតផែកុងតឺន័រ ទឹកជៅនៅខេត្តព្រះសីហនុ គ្មានអ្វីដែលជាអាថ៌កំបាំង ដូចដែលក្រុមប្រឆាំងលើកឡើយ ប៉ុន្តែគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន និងជួយសម្រួ​លដល់ជីវភាពរស់នៅឲ្យប្រជាជនកម្ពុជាកាន់តែរីកធូរធារ។

សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងសម្ពោ​ធបើកឱ្យប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ការពង្រីកសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ នៅខេត្តព្រះសីហនុ នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសកំណើននៅនឹងកន្លែង ដោយបានបង្កើតឱកាសការងារ ក៏ដូចជា ចំណូលបន្ថែមទៅដល់កម្មករ-និយោជក និងបុគ្គលិកកំពង់ផែស្វយ័តជាដើម។

សម្តេចបញ្ជាក់ថា “នៅពេលដែលកំពង់ផែដំណើរការ វាគឺជាការតភ្ជាប់ដង្ហើមពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស”។

គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែងសរុប១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ មុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here