តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ ខណៈដែលប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជំរុញឱ្យមានការរំពឹងទុកថា ធនាគារកណ្តាលរបស់ប្រទេសនេះនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនាឆ្នាំក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៧% ដល់២០៤៣,៧៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 1955 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,២%ដល់២០៥១,៣០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួន៤ផ្សេងទៀត បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០១,៧៦ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យបានបង្ហាញថា GDP របស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៩% កាលពីត្រីមាសទី៣ ពោលគឺធ្លាក់ចុះ បើធៀបនឹងល្បឿនដែលបានរាយការណ៍ពីមុន៥,២% ខណៈការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើប្រចាំសប្តាហ៍បានកើនឡើងបន្តិចប៉ុណ្ណោះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៨៣% ដែលធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ នៅខែមីនា បើធៀបនឹងឱកាស៧៩% មុនពេលចេញផ្សាយទិន្នន័យសេដ្ឋកិច្ចខាងលើ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ជាមួយគ្នានោះ បណ្តាអ្នកវិនិយោគកំពុងរង់ចាំមើលរបាយការណ៍សន្ទស្សន៍នៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយថ្ងៃសុក្រនេះផងដែរ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៩% ដល់២៤,៣៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៤% ដល់៩៦២,៨២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៣% ដល់១២១១,៧១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here