កម្ពុជាផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន និងសហគ្រាសថ្មីជាង១ម៉ឺន ក្រុមហ៊ុនក្នុងរយៈពេល១១ខែឆ្នាំនេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រសួងពាណិជ្ជកម្មបានឱ្យដឹង នៅក្នុងរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាបានចេញអាជ្ញាប័ណ្ណប្រតិបត្តិការដល់ក្រុមហ៊ុន និងសហគ្រាសថ្មីចំនួន១១.៥០៦ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំនេះ កើនឡើង១៤,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឱ្យដឹងថា គ្រឹះស្ថានអាជីវកម្មថ្មីទាំងនោះ ដំណើរការដោយប្រជាជនក្នុងស្រុក និងជនបរទេសមកពីប្រទេ​សចិន កូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី និងវៀតណាម និងប្រទេសដទៃទៀត។

លោកបានប្រាប់សារពត៌មាន Xinhua ថា “ការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងការចុះបញ្ជីអាជីវកម្មថ្មី ពិតជាបង្ហាញពីទំនុកចិត្តរបស់អ្នកជំនួញ និងអ្នកវិនិយោគមកលើសន្តិភាព ស្ថិរភាពនយោបាយ និងឱកាសដ៏អំណោយផល សម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឱ្យដឹងទៀតថា “វាក៏ឆ្លុះបញ្ចាំងពីបរិយាកាសធុរកិច្ច ដែលកាន់តែប្រសើរឡើងរបស់ប្រទេសកម្ពុជា ក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩”។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ក្រុមហ៊ុន និងសហគ្រាសចំនួន៩៦៧ ត្រូវបានបិទទ្វារ ក្នុងអំឡុងពេលខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំនេះ ដែលកើនឡើង២១,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here