NBCសហការជាមួយធនាគារកូរ៉េរៀបចំសិក្ខាសាលាទាក់ទង នឹងការផ្សព្វផ្សាយ

ដោយៈ និស្ស័យ

សៀមរាបៈ ធនាគារជាតិនៃកម្ពុជា(MOU) បានសហការជាមួយធនាគារកណ្តាលកូរ៉េរៀបចំសិក្ខាសាលាបិទកម្មវិធី “ការទំនាក់ទំនងនិងផ្សព្វផ្សាយសាធារណៈរបស់ធនាគារកណ្តាល” ក្រោមកម្មវិធីភាពជាដៃគូនៃការចែករំលែក ចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េ។

សិក្ខាសាលានេះបានរៀបចំឡើង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកHeung Mo Lee អតីតទេសាភិបាលរង ធនាគារកណ្តាលកូរ៉េ និងជាទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធីភាពជាដៃគូ នៃការចែករំលែកចំណេះដឹង ឆ្នាំ២០២៣។

លទ្ធផលនៃការស្រាវជ្រាវរួមគ្នា រវាងក្រុមអ្នកស្រាវជ្រាវនៃធនាគារជាតិនៃកម្ពុជា និងសាកលវិទ្យាល័យ Hanyang ERICA បានបង្ហាញថា ការទំនាក់ទំនង និងផ្សព្វផ្សាយសាធារណៈរបស់ធ​នាគារកណ្តាលដើរតួនាទីកាន់តែសំខាន់ ជាពិសេសក្នុងសម័យកាលដែលបច្ចេកវិទ្យាកាន់តែមានការរីកចម្រើន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here