NBCនិងIFCចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការអភិវឌ្ឍប្រព័ន្ឋវត្តិករសាស្រ្ត

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានចុះកិច្ចព្រមព្រៀងសហការជាមួយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពី ការអភិវឌ្ឍប្រព័ន្ធវត្តិករសាស្រ្ត និងទីផ្សារហិរញ្ញវត្ថុបៃតងកម្ពុជា។

ពិធីចុះហត្ថលេខានាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣មានការចូលរួមពីលោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក Asad Yaqud ប្រធានស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គឺដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុនៅកម្ពុជា និងពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចបៃតង។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយជំរុញការអភិវឌ្ឍប្រព័ន្ធវត្តិករសាស្រ្តហិរញ្ញវត្ថុបៃតងកម្ពុជា ពង្រឹងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ និងបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុអំណោយផល សម្រាប់គម្រោងវិនិយោគបៃតង សំដៅលើកកម្ពស់ដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here