ឧស្សាហកម្មអាកាសចរណ៍វៀតណាមកំពុងប្រឈមបញ្ហាកង្វះធនធានមនុស្ស ខណៈចំនួនអាកាសយានដ្ឋានបន្តកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអាកាសចរណ៍ ដែលកំពុងរីកចម្រើនរបស់ប្រទេសវៀតណាម កំពុងប្រឈមនឹងការខ្វះខាត ធនធានមនុស្ស ដោយសារការបណ្តុះបណ្តាល មិនទាន់អាចឆ្លើយតបនឹងតម្រូវការជ្រើសរើសបុគ្គលិក។

លោក Tran Thi Thai Binh ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអាកាសចរណ៍នៃបណ្ឌិត្យសភាអាកាសចរណ៍វៀតណាមបានមានប្រសាសន៍ឱ្យដឹងថា កង្វះខាតយ៉ាងធ្ងន់ធ្ងរនេះ កំពុងញាំញីឧស្សាហកម្មអាកាសចរណ៍ក្រោយវិបត្តិកូវីដ ខណៈកម្មករចំនួន៤៤.០០០នាក់ ដែលបែងចែកទៅជា៣ផ្នែកសំខាន់ៗ ដូចជា ប្រតិបត្តិការ ការដឹកជញ្ជូន និងជើងហោះហើរ គឺមិនទាន់គ្រប់គ្រាន់នៅឡើយ។តម្រូវការជ្រើសរើសបុគ្គលិក នឹងកើនឡើងចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិ Long Thanh កំពុងត្រូវបានសាងសង់ ហើយអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវបានកំណត់ក្នុងការស្តារឱ្យប្រសើរឡើង។

ជាក់ស្តែង នៅឆ្នាំ២០៣០ខាងមុខ ប្រទេសវៀតណាមនឹងមានអាកាសយានដ្ឋានស៊ីវិលចំនួន៣០ ដែលកើនឡើងពីអាកាសយានដ្ឋានចំនួន២២ នាពេលបច្ចុប្បន្ន ដែលនឹងត្រូវការបុគ្គលិកកាន់តែច្រើនថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Bui Song Thu ប្រធានវិទ្យាស្ថានបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស បានមានប្រសាសន៍ឱ្យដឹងថា ចំនួនបុគ្គលិកអាកាសចរណ៍ មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនោះទេ ខណៈចំនួនអ្នកធ្វើដំណើរហក់ឡើងជិត៣០% នៅក្នុងឆមាសទី១នៃឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។

លោកស្រី​​បន្ថែម​ទៀតថា “កង្វះ​អ្នក​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកា​ស វិស្វករ​យន្តហោះ បុគ្គលិក​ថែទាំ និង​អ្នក​បើក​បរយន្តហោះ​ត្រូវ​បាន​រំពឹង​ទុកថានឹងកើតមានឡើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here