តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ដោយសារប្រាក់ដុល្លារធ្លាក់ថ្លៃចុះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចអាមេរិកនៅសប្តាហ៍នេះ ដែលអាចផ្តល់ភាពច្បាស់លាស់បន្ថែមលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦%ដល់២០៣៨,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦%ដល់២០៥២,១ដុល្លារក្នុងមួយអោន។

ការកើនឡើងនៃតម្លៃមាសត្រូវបានជំរុញដោយការធ្លាក់ថ្លៃចុះនៃសន្ទស្សន៍ប្រាក់ដុល្លារ ខណៈដែលផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកកំពុងខិតជិតកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែកក្កដា។

លោក Bart Melek ប្រធានយុទ្ធសាស្រ្តមាសនៅក្រុមហ៊ុន TD Securities បានលើកឡើងថា វិនិយោគិនកំពុងទិញមាស ខណៈទីផ្សារភ្នាល់ថា ធនាគារ Federal Reservies នឹងបញ្ចុះអត្រាការប្រាក់ មុនពេលធនាគារសម្រេចបាននូវគោលដៅអតិផរណាក្នុងរង្វង់២% របស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមគ្នានេះ ក្រុមពាណិជ្ជករកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចមួយចំនួនរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ដូចជារបាយការណ៍សន្ទស្សន៍នៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនស្នូលប្រចាំខែវិច្ឆិកា ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,១% ដល់២៤,០៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង១,៣% ដល់៩៥៧,០៨ដុល្លារ ក្នុងមួយអោន ហើយតម្លៃPalladium បានងើបឡើង៣,២% ដល់១២២២,១៤ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here