កម្ពុជា និងជប៉ុន គ្រោងនឹងពិភាក្សាអំពីការផ្តល់សេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ QR Code

​កម្ពុជា​ ​និង​ជប៉ុន​ ​គ្រោង​នឹង​ពិភាក្សា​អំពី​ការ​ផ្តល់​សេវា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​QR​Code​រវាងប្រទេស​ទាំងពីរ​។​​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​QR ​code​នៅ​ក្រៅ​ប្រទេស​ ​រដ្ឋាភិបាល​ជប៉ុន​មាន​គោលបំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋ​សមាជិក​អា​ស៊ាន​។​ ​គំនិត​ផ្តួចផ្តើម​បែប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជំរុញ​អោយ​មានការ​កើន​ឡើង​នៃ​តម្រូវ​ការប្រើប្រាស់​របស់​ភ្ញៀវ​បរទេស​ដែល​មកលេង​ក​ម្សាន្ត​ប្រទេស​ជប៉ុន​ ​និង​បង្កើន​ភាព​ងាយស្រួល​សម្រាប់​ការធ្វើដំណើរ​របស់​ជនជាតិ​ជប៉ុន​នៅ​ក្រៅ​ប្រទេស​។​

​ក្រសួងសេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ ​និង​ធនាគារជាតិនៃកម្ពុជា​ ​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​ឆាប់ៗ​នេះ​ ​ហើយនឹង​ចាប់ផ្តើម​កិច្ច​សហប្រតិបត្តិការ​ផ្លាស់ប្តូរ​ព័ត៌មាន​ ​លើ​ផ្នែក​បច្ចេកទេស​ ​ត្រួសត្រាយផ្លូវ​សម្រាប់​អន្តរ​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​ទូទាត់ប្រាក់​QR ​code​ ​របស់​ប្រទេស​ទាំងពីរ​។​ ​ប្រទេស​ទាំងពីរ​មានបំណង​ដាក់​អោយ​ប្រើប្រាស់​សេវាកម្ម​នេះ​នៅ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​៥​ ​នៅពេលដែល​ពិធី​តាំង​ពិព័រណ៍​ Os​a​k​a​-K​an​s​a​i​ ​ឆ្នាំ​២​០​២​៥​ ​ត្រូវ​បាន​រៀបចំ​ឡើង​។​

​គម្រោង​នេះ​តម្រូវ​ឱ្យ​ប្រទេស​ទាំងពីរ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់ប្រាក់​QR ​code​របស់​ពួកគេ​។​ ​ប្រទេស​ជប៉ុន​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ QR ​code​ ​ដែល​មានឈ្មោះ​ថា​ J​P​QR ​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២​០​២​០​ ​ដែល​អនុញ្ញាត​ឱ្យ​សេវាកម្ម​ទូទាត់​ច្រើន​ដំណើរ​កា​ទៅ​បាន​ដោយ​ប្រើ​ QR ​code​ ​តែមួយ​ ​រួម​ទាំង​ ​Pay​Pay​, R​a​ku​t​e​n ​Pay​ ​និង​ ​D​ ​Payment​ ​។​ ​គំនិត​ផ្តួចផ្តើម​នេះ​នឹង​អនុញ្ញាត​ឱ្យ​សេវាកម្ម​ទូទាត់​ QR ​Code​ ​របស់​ជប៉ុន​អាច​ប្រើប្រាស់​បាន​នៅ​បរទេស​ ​ខណៈ​ដែល​ភ្ញៀវ​បរទេស​មក​ប្រទេស​ជប៉ុន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​សេវា​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់​ពី​ប្រទេស​របស់​ពួកគេ​។​

​មានតែ​ការ​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទទួលយក​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​។​ ​ដូច្នេះ​ហើយ​ ​គំនិត​ផ្តួចផ្តើម​នេះ​ក៏មាន​គោលបំណង​បង្កើត​ប្រព័ន្ធប្រតិបត្តិការ​ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ភ្ញៀវ​បរទេស​មក​ទស្សនា​ពិព័រណ៍​នេះ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​មាន​ភាព​រីក​ដុះដាល​នៅ​ក្នុង​តំបន់​អា​ស៊ាន​ ​ប្រហែល​ ​២​០​% ​នៃ​ប្រតិបត្តិការ​ទាំងអស់​ ​បើ​ធៀប​នឹង​ប្រហែល​ ​១​០​% ​នៅ​ក្នុង​ប្រទេស​ជប៉ុន​។​

​ក្នុង​ឆ្នាំ​២​០​២​២​ធនាគារជាតិនៃកម្ពុជា​ ​បាន​ដាក់​អោយ​ប្រើប្រាស់​K​H​QR ​។​ ​ការស្ទង់មតិ​នា​ពេលថ្មីៗនេះ​បង្ហាញ​ថា​ ​ប្រជាជន​កម្ពុជា​ជាង​៣​០​%​ប្រើប្រាស់​ការ​ទូទាត់​សាច់ប្រាក់​តាម​ QR ​code​។​

​ជប៉ុន​ ​និង​ឥណ្ឌូ​នេ​ស៊ី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​គំនិត​ផ្តួចផ្តើម​ស្រដៀងគ្នា​នេះ​ផង​ដែរ​កាលពី​ខែ​ធ្នូ​ឆ្នាំមុន​ ​និង​បាន​ចាប់ផ្តើម​ពិភាក្សា​រួចហើយ​លើ​បញ្ហា​នេះ​។​T​h​e​ ​Japan​ ​News​

LEAVE A REPLY

Please enter your comment!
Please enter your name here