រូបិយប័ណ្ណឌីជីថលកំពុងក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍ នៅជុំវិញពិភពលោក

ដោយៈ គង់ ម៉ាលីនណា

 អន្តរជាតិៈ រូបិយប័ណ្ណឌីជីថល បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍កម្រិតពិភពលោក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈអត្ថប្រយោជន៍យ៉ាងច្រើនរបស់រូបិយប័ណ្ណឌីជីថល ដូចជា ជំរុញផលិតភាពផលិតកម្ម និងសេដ្ឋកិច្ចឱ្យរីកចម្រើនជាដើម។

លើសពីនេះទៀត រូបិយប័ណ្ណឌីជីថលក៏បានចូលរួមបង្កើន ប្រសិ​ទ្ធភាពប្រតិបត្តិការអាជីវកម្ម កាត់បន្ថយចំណាយថ្លៃដើម និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានបទដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងសន្និសីទអន្តរជាតិ MOEF-BOK-FSC-IMF ឆ្នាំ២០២៣ ក្រោមមូលបទ រូបិយប័ណ្ឌឌីជីថល ដោយផ្តោតលើយុទ្ធសាស្ត្រកែប្រែទិដ្ឋភាពហិរញ្ញវត្ថុ (Navigating a Changing Financial Landscape) នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិ​បាល ធនាគារជាតិនៃកម្ពុជា។

ទន្ទឹមគ្នានេះដែរ រូបិយប័ណ្ណឌីជីថល ក៏អាចមានហានិភ័យមួយចំនួនផងដែរ ទៅលើស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចការពារអ្នកប្រើប្រាស់រូបិយប័ណ្ណ។ សន្និសីទបានប្រមូលផ្តុំគំនិតសំខាន់ៗ របស់អ្នកជំនាញ អ្នកបង្កើតគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវមកពីជុំវិញពិភពលោក ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាលើបញ្ហាគោលនយោបាយសំខាន់ៗជុំវិញរូបិយប័ណ្ណឌីជីថល។

នៅក្នុងសន្និសីទនេះដែរ លោកជំទាវបណ្ឌិតជា សិរី ក៏បានចែករំលែកទស្សនៈរបស់លោកជំទាវ ទាក់ទងនឹងរូបិយប័ណ្ណឌីជីថល ដោ​យសារតែប្រទេសកម្ពុជាបានអភិវឌ្ឍន៍ និងដាក់ឱ្យដំណើរការប្រព័ន្ធបាគងរួចហើយ ហើយប្រព័ន្ធនេះ ក៏អាចត្រូវបានចាត់ទុកជាទម្រង់មួយនៃរូបិយប័ណ្ណឌីជីថលផងដែរ ពីព្រោះប្រព័ន្ធនេះមានចំណុចពិសេសៗ ស្រដៀងគ្នានឹងរូបិយប័ណ្ណឌីជីថល ធនាគារកណ្តាលផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here