ក្រុមហ៊ុនជប៉ុនជប៉ុនចំនួន២គ្រោងឈានជើងមកកាន់ទីផ្សារកម្ពុជា ខណៈទំនាក់ទំនងទ្វេរភាគីឈានដល់កម្រិតថ្មី

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) និងក្រុមហ៊ុន Ehime Package គ្រោងឈានជើងចូលមកកាន់​ទីផ្សារកម្ពុជានាពេលខាងមុខ។​

លោកលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីព្រឹកថ្ងៃទី ១៦ ធ្នូ ឆ្នាំ ២០២៣ នៅប្រទេសជប៉ុន។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ehime Package និងអរគុណចំពោះបទពិសោធន៍ និងការយល់ឃើញប្រកបដោយសុទិដ្ឋិនិយមចំពោះសក្តានុពល​របស់ប្រទេសកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចធិបតីក៏បានបន្ថែមថា ស្របពេលដែលឆ្នាំ២០២៣ នេះ គឺជាខួប ៧០ នៃចំណងការ​ទូតកម្ពុជា-ជប៉ុន និងក៏ជាឆ្នាំដ៏ពិសេសនៃការដំឡើងកម្រិត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជា “ភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” សម្តេចធិបតី ក៏បានលើកឡើងអំពីគម្រោងនៃជំនួបទ្វេភាគីជាមួយ លោក​នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតលើ​ប្រធានបទសំខាន់ៗមួយចំនួន ដូចជា ទិសដៅនៃការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវិស័យឯកជន ។

ជាមួយគ្នានេះ លោកKim Mujo ប្រធានក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាព នៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុន ជាអាទិ៍៖សម្លៀកបំពាក់ គ្រឿងសំអាង គ្រឿងឧបភោគ-បរិភោគ ជាដើម ។

ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីថា ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI)  មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ។

សម្តេចធិបតី បានស្វាគមន៍ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរនព្រមទាំងសហការី និងបានបង្ហាញក្តីរីករាយចំពោះគម្រោងរបស់ក្រុមហ៊ុន ក្នុងការបោះទុនវិនិយោគនៅកម្ពុជា នាពេលខាងមុខ។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅ និងសិក្សានៅប្រទេសជប៉ុនសម្តេចធិបតីបានបង្ហើបថា សម្តេចនឹងជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនចំនួន៦០០ ដើម្បីទាក់ទាញពួកគេមកវិនិយោគនៅកម្ពុជា ស្របពេលទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here