ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយម ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី។
ភាគីទាំងពីរក៏បានពិភាក្សាអំពី ការរៀបចំព្រឹត្តិការណ៍នានា ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អូស្រ្តាលី ដែលអូស្ដ្រាលីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ព្រមទាំងពិភាក្សាអំពីការរៀបចំ កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី៤រវាងក្រសួងការបរទេសទាំងពីរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ផងដែរ។
ភាគីទាំងពីរបានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕