TikTok ប្រកាសបោះទុនវិនិយោគ១,៥ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅឥណ្ឌូនេស៊ី ដើម្បីបន្តអាជីវកម្មអនឡាញឡើងវិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីពេលថ្មីៗកន្លងទៅ វេទិកាបង្ហោះវីដេអូខ្លីៗរបស់ប្រទេសចិន TikTok បានប្រកាសបោះទុនវិនិយោគចំនួន ១,៥ពាន់លានដុល្លារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូនេស៊ី GoTo ក្នុងគោលដៅ ដើម្បីចាប់ផ្តើមអាជីវកម្មអនឡាញឡើងវិញ។

ក្រោម កិច្ច ព្រម ព្រៀង នេះ ក្រុមហ៊ុន ប្រព័ន្ធ ផ្សព្វផ្សាយ សង្គម ខ្នាតយក្ស ចិន នឹង ធ្វើការរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសឥណ្ឌូណេស៊ី ជុំវិញការធ្វើពាណិជ្ជកម្មអនឡាញ។

ក្រោមកិច្ចព្រមព្រៀងនេះផងដែរ TikTok នឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុន ឥណ្ឌូនេស៊ីខាងលើ ប្រហែល៧៥% និងបានក្លាយជាអ្នកគ្រប់គ្រងដ៏ធំម្នាក់ប្រចាំក្រុមហ៊ុន។

កិច្ចព្រមព្រៀងមួយនេះត្រូវបានបង្កើតឡើង បន្ទាប់ពីឥណ្ឌូនេស៊ីបានប្រកាសហាមឃាត់ការលក់ទំនិញ អនឡាញនៅលើបណ្ដាញសង្គមនានា រួមទាំង TikTok ផងដែរ ដែលធ្វើឱ្យក្រុមហ៊ុនចិនមួយនេះ បង្ខំចិត្តបណ្ដាក់ទុនជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីបន្តអាជីវកម្មរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង កាលពីខែតុលាកន្លងទៅ TikTok ត្រូវបានបង្ខំឱ្យបិទពាណិជ្ជកម្មអនឡាញ (e-commerce) របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារតែអាជ្ញាធរនៃប្រទេសនេះមានបំណងការពារអាជីវកម្មខ្នាតតូចដែលងាយរងផលប៉ះពាល់។

លើសពីនេះ វេទិកាពាណិជ្ជកម្មអនឡាញផ្សេងៗទៀតដូចជា Tokopedia Shopee និង Lazada ក៏កំពុងមានការពេញនិយមខ្លាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។

ទោះជាយ៉ាងនេះក្តី វេទិកា TikTok Shop ទទួលបានចំណែកទីផ្សារដ៏ធំ ចាប់តាំងពីបង្ហាញវត្តមាននៅឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២១ ។ ជាមួយអ្នកប្រើប្រាស់ចំនួន១២៥លាននាក់ ឥណ្ឌូនេស៊ីជាទីផ្សារធំបំផុតទីពីររបស់ TikTok នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here