កម្ពុជាស្នើវៀតណាមផ្ដល់កិច្ចសហការ ជួយសម្រួលដល់ទំនិញឆ្លងកាត់តាមប្រទេសវៀតណាម

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានស្នើវៀតណាមផ្ដល់កិច្ចសហការអនុវត្តឱ្យមានប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មតាមព្រំដែន និងជួយសម្រួលដល់ទំនិញ ឆ្លងកាត់តាមប្រទេសវៀតណាម។

ការស្នើនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ពេលសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបានចេញផ្សាយកាលពី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា ភាគីកម្ពុជា បានស្នើភាគីវៀតណាមផ្ដល់កិច្ច សហការអនុវត្តឱ្យមានប្រសិ​ទ្ធ​ភាពនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មតាមព្រំដែន និងជួយសម្រួលដល់ទំនិញ ឆ្លងកាត់តាមប្រទេសវៀតណាម ព្រមទាំងបានស្នើភាគីវៀតណាមសម្រេចឱ្យបានឆាប់ នូវការកំណត់ទីតាំងតភ្ជាប់នៃផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត និងហូជីមិញ-ម៉ុកបៃ។

ក្រសួងការបរទេសបានបញ្ជាក់ថា ដើម្បីជំរុញលំហូរពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត ភាគីកម្ពុជាបានស្នើជំរុញកិ ច្ចសហប្រតិបត្តិការបំពេញបន្ថែម តាមរយៈរូបមន្ត “វៀតណាម +១” ជាពិសេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ភាគីកម្ពុជាបានគូសបញ្ជាក់ពីផលប្រយោជន៍រួម នៃការរៀបចំផែនការ សកម្មភាពអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបីគោលដៅតែមួយ”។

កិច្ចពិភាក្សាក៏បានផ្ដោតលើបញ្ហាតំបន់ ដែលជាប្រយោជន៍និងក្តីបារម្ភរួម ហើយភាគីទាំងពីរបានកត់សម្គាល់ ដោយការពេញចិត្តចំពោះការគាំទ្រទៅវិញទៅមក ក្នុងវេទិកាអង្គការសហប្រជាជាតិ អាស៊ាន និងអនុ តំបន់ទន្លេមេគង្គ។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញយន្តការ កិច្ចសហប្រតិបត្តិការត្រីភាគី(កម្ពុជា- ឡាវ-វៀតណាម) ក្នុងវិស័យសំខាន់ៗបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here