រដ្ឋាភិបាលកម្ពុជា ថៃ គាំទ្រដល់ការបង្កើតទីក្រុង-ខេត្តសម័្ពន្ធមេត្រី

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច លោកហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោកឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។

ជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ធ្នូ លោករដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ លោកCherdkiat ATTHAKOR និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការបង្កើតកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការជាមួយការិយាល័យ the office of the Ombudsman។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ កម្ពុជា និងថៃ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (រយៈពេល៧៣ឆ្នាំ គិតមកដល់ឆ្នាំ២០២៣) ទន្ទឹមនឹងនោះទំនាក់ទំនងរវាងកម្ពុជា និងថៃ សព្វថ្ងៃនេះ បានឈានឡើងដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព” ដោយកម្ពុជា និងថៃ គាំទ្រដល់ការបង្កើតទីក្រុង-ខេត្តសម័្ពន្ធមេត្រី (ភាគីកម្ពុជា៧រាជធានី-ខេត្ត ហើយភាគីថៃ១១រាជធានី-ខេត្ត)។

លោកហួត ហាក់បានបន្តថា ទំនាក់ទំនងការទូត និងទស្សនកិច្ចផ្លូវការ២ឆ្នាំចុងក្រោយគឺ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ អមដំណើរដោយលោក ប៉ាន់ព្រី ផាហ៊ិតថានុកន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ និងបានអញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here