រដ្ឋាភិបាលចេញសារាចរចំនួន៩ចំណុចទាក់ទងនឹងការរៀបចំឥណទានឡើងវិញសម្រាប់អ្នកធុរកិច្ចទេសចរណ៍ក្នុងខេត្តសៀមរាប

ដោយៈ គង់ ហ្វីអូណា

 ភ្នំពេញៈ ក្នុងគោលបំណងគាំទ្រកំណើនសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តទៅនេះហៅថា “គ្រឹះស្ថាន” រៀបចំឥណទានឡើងវិញ ចំពោះឥណទានដែលពាក់ព័ន្ធ នឹងវិស័យទេសចរណ៍នៅខេត្តសៀមរាប។

សារាចរនេះ ធ្វើឡើងដើម្បីជួយសម្រាលបន្ទុកអតិថិជន ដែលកំពុងប្រឈមនឹងការធ្លាក់ចុះ នៃប្រាក់ចំណូលចម្បង ពីវិស័យទេស​ចរណ៍ ដែលធ្វើឱ្យមានការលំបាកក្នុងការទូទាត់សង ឥណទានទៅគ្រឹះស្ថាន ដោយត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម

ឥណទានដែលទទួលបានលក្ខខណ្ឌ អនុគ្រោះណាមួយដូចខាងក្រោម ត្រូវចាត់ទុកថា “ឥណទានរៀបចំឡើងវិញរួមមានទី១/- ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន។ ទី២/- ការបន្ថយអត្រាការប្រាក់ទាបជាង លក្ខខណ្ឌនៃកិច្ចសន្យាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣/- ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ ទី៤/- ការពន្យារឥណប្រតិទាន ទី៥/- ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន។ ទី៦/- ការផ្លាស់ប្តូរពីឥណទាន មានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់ការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់ នៅឥណប្រតិទាន (Bullet Loan)។

ទី៧-ការលើកលែង ឬ បន្ថយទ្រព្យធានា ទី៨/- ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ទី៩/- ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង (Grace period) ដែលអាចមាន រយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។

សារាចរណ៍ដដែលបានលើកឡើងថា គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញចំពោះអតិថិជន ដែលស្ថានភាពអាជីវកម្ម និង/ឬ ស្ថានភាពហិរញ្ញវត្ថុនៅតែមានចីរភាព ហើយគ្រឹះស្ថានរំពឹងថាអតិថិជនជួបប្រទះការលំបាក ផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះហើយអាចមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការបំ​ពេ​ញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ តាមលក្ខខណ្ឌថ្មីនៃ កិច្ចសន្យា។

គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញ បានចំនួន២ដង គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃ សារាចរណែនាំនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៨។ គ្រឹះស្ថានអាចរក្សាចំណាត់ថ្នាក់ ឥណទានល្អបំផុតត្រឹមចំណាត់ថ្នាក់ មុនពេលរៀបចំឥណទានឡើងវិញ និងមិនចាំបាច់ធ្វើ សំវិធានធនបន្ថែមឡើយ។

បន្ទាប់ពីរៀបចំឥណទានឡើងវិញ ប្រសិនបើគ្រឹះស្ថានវាយតម្លៃឃើញថាស្ថានភាពលំបាក ផ្នែកហិរញ្ញវត្ថុ និងការខកខានទូទាត់សងរបស់អតិថិជន មិនមែនជាស្ថានភាពបណ្តោះអាសន្ន គ្រឹះស្ថានត្រូវទម្លាក់ចំណាត់ថ្នាក់ឥណទាន និងត្រូវធ្វើសំវិធានធនបន្ថែមចំពោះឥណទាន រៀបចំឡើងវិញនោះភ្លាម។

គ្រឹះស្ថានអាចអនុវត្តន៍ ការដំឡើងចំណាត់ថ្នាក់ឥណទាន ដោយផ្អែកលើការវាយតម្លៃ លទ្ធភាពទូទាត់សងរបស់អតិថិជនរយៈពេល ៦ខែ (៣ខែសម្រាប់ឥណទានរយៈពេលខ្លី) បន្ទាប់ពីរយៈពេលអនុគ្រោះចុងក្រោយ (ដំណាច់ខែធ្នូ ឆ្នាំ២០២៤) ស្របតាមប្រកាសស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុមកែរមិន និង

គ្រឹះស្ថានត្រូវរាយការណ៍ អំពីឥណទានរៀបចំឡើងវិញនេះ ជាប្រចាំខែ តាមទម្រង់ របាយការណ៍ដូចមានក្នុងឧបសម្ព័ន្ធ។

គ្រឹះស្ថានត្រូវមានតម្លាភាព ក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងត្រូវពន្យល់ អតិថិជនឱ្យបានច្បាស់លាស់ អំពីលក្ខខ​ណ្ឌនៃការរៀបចំឥណទានឡើងវិញ ដើម្បីឱ្យអតិថិជនមាន មូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here