តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលរបាយការណ៍ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) របស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,១% មកនៅត្រឹម១៩៨០,៩១ដុល្លារ ក្នុងមួយអោន បន្ទាប់បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន លើសពី២.១០០ដុល្លារក្នុងមួយអោនកាលពីថ្ងៃច័ន្ទសប្តាហ៍មុន។

កំណើនការងាររបស់សហរដ្ឋអាមេរិកបានបង្កើនល្បឿន នៅក្នុងខែវិច្ឆិកា ខណៈដែលអត្រាអ្នកអត់ការងារធ្វើបានធ្លាក់ចុះដល់៣,៧% ដែលជាសញ្ញាបង្ហាញពីភាពរឹងមាំនៃទីផ្សារការងារមូលដ្ឋាន និងជំរុញឱ្យក្រុមពាណិជ្ជករភ្នាល់ថា ធនាគារ Federal Reserve អាចនឹងពន្យារពេលរហូតដល់ខែឧសភា ដើម្បីចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ជាលើកដំបូង។

កាលពីថ្ងៃច័ន្ទ ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃវិញយ៉ាងគំហុកបើធៀបនឹងប្រាក់យ៉េន ដោយជួញដូរក្នុងតម្លៃ១៤៥,១២យ៉េនក្នុងមួយដុល្លារ បន្ទាប់ពីបានធ្លាក់ថ្លៃខ្លាំងកាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកនៅថ្ងៃអង្គារនេះ ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃប្រហែល០,៩ភាគរយធៀបនឹងប្រាក់យ៉េនពេញមួយយប់។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ៣,៣% ដល់២៣,០០ដុល្លារ ក្នុងមួយអោន ហើយតម្លៃផ្លាទីនបានងើបឡើង១,៣% ដល់៩១៩,០១ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃ palladium បានធ្លាក់ចុះ២,៤៤%ដល់៩៤៥,៩៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here