តើទំហំប្រាក់បញ្ញើរ និងឥណទានកម្ពុជាបានកើនឡើងក្នុងកម្រិតណា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ?

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រយៈពេល១០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័សបំផុត មុនពេលវិបត្តិកូវីដមកដល់ និងសង្រ្គា​ម​រវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងអ៊ីស្រាអែល និងពួកហាម៉ាស់មកដល់។

កម្ពុជាមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ជាមួយការដាក់ចេញគោលនយោបាយ ផែនការយុទ្ឋសាស្រ្ត ការកែទម្រង់គ្រប់វិស័យ ពីរាជរដ្ឋាភិបាលអាណត្តិទី៦ក្រោមការដឹកនាំដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់និតិកាលទី៧នៃរដ្ឋសភា ជាមួយការអនុវត្តនូវ យុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា បានកើនឡើងពី១៤ពាន់លានដុល្លារ ដល់២៨,៨ពាន់លានដុល្លារ ពោលគឺកើនឡើងទ្វេរដងក្នុងរយៈពេលមួយទសវត្សរ៍ ខណៈប្រាក់បញ្ញើសរុប បានកើនឡើងពី៧ពាន់លានដុល្លារ ដល់៤៣,៦ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងលើសពី៦ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានបង្ហាញទៀតថា ជាមួយគ្នានេះ ប្រាក់កម្ចីសរុប បានកើនឡើងយ៉ាងខ្លាំង ដែលកើនពី៦,៧ពាន់លានដុល្លារ ដល់៥៦,៧ពាន់លានដុល្លារ ជាកំណើនខ្ពស់រហូតដល់៨,៤ដងក្នុង    រយៈពេលត្រឹម១០ឆ្នាំកន្លងមកនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here