តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ ដោយសារផលប័ត្ររតនាគារ និងប្រាក់ដុល្លារបានងើបឡើងថ្លៃ បន្ទាប់ពីអ្នកវិនិយោគបានបន្ទាបការរំពឹងទុកចំពោះឱកាសនៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)នៅខែមីនា។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,៤% មកនៅត្រឹម២០០០,៤៩ដុល្លារ ក្នុងមួយអោនគិតនៅត្រឹមម៉ោងសកល 1915 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,៦% មកនៅត្រឹម២០១៤,៥០ដុល្លារ ក្នុងមួយអោន។

កំណើនការងាររបស់សហរដ្ឋអាមេរិកបានបង្កើនល្បឿន នៅក្នុងខែវិច្ឆិកា ខណៈដែលអត្រាអ្នកអត់ការងារធ្វើបានធ្លាក់ចុះដល់៣,៧% ដែលជាសញ្ញាបង្ហាញពីភាពរឹងមាំនៃទីផ្សារការងារមូលដ្ឋាន និងជំរុញឱ្យក្រុមពាណិជ្ជករភ្នាល់ថា ធនាគារ Federal Reserve អាចនឹងពន្យារពេលរហូតដល់ខែឧសភា ដើម្បីចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ជាលើកដំបូង។

ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃវិញយ៉ាងគំហុកបើធៀបនឹងប្រាក់យ៉េន ដោយជួញដូរក្នុងតម្លៃ១៤៥,១២យ៉េនក្នុងមួយដុល្លារ បន្ទាប់ពីបានធ្លាក់ថ្លៃខ្លាំងកាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមគ្នានេះ ប្រាក់អឺរ៉ូបានងើបឡើងថ្លៃ០,០៦ភាគរយដល់១,០៧៦ដុល្លារក្នុងមួយអឺរ៉ូ ប៉ុន្តែស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកម្រិតទាបបំផុតក្នុងរយៈពេលជាង៣សប្តាហ៍ ដែលឈានដល់កាលពីថ្ងៃសុក្រសប្តាហ៍មុននោះទេ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ៣,៣% ដល់២៣,០០ដុល្លារ ក្នុងមួយអោន ហើយតម្លៃផ្លាទីនបានងើបឡើង១,៣% ដល់៩១៩,០១ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃ palladium បានធ្លាក់ចុះ២,៤៤%ដល់៩៤៥,៩៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here