កម្ពុជាលើកកម្ពស់ភាពជាដៃគូ និងវិបុលភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

        ដោយៈ គង់ ហ្វីអួណា

        ប៉េកាំងៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោកសុខ ចិន្តាសោភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨។

កិច្ចប្រជុំជាមួយនឹងបណ្តាប្រទេស ក្នុងមហាអនុតំបន់ទន្លេរមេគង្គ និងប្រទេសចិន ធ្វើឡើងក្រោមមូលបទ “រួមគ្នាខិតខំធ្វើទំនើបកម្ម និងបណ្តុះភាព រឹងមាំថ្មីក្នុងការអភិវឌ្ឍអនុតំបន់”។

លោកWang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកU Than Swe ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្តាក្រុមរដ្ឋមន្ត្រីទាំងអស់ បានកោតសរសើរចំពោះស្ថិរភាព និងវឌ្ឍនភាពជាក់ស្តែង នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេល៧ឆ្នាំចុងក្រោយ តាមរយៈការអនុវត្តប្រកប​ដោយប្រសិទ្ធភាពនៃ ផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រយៈពេល ៥ឆ្នាំ (២០១៨-២០២២) និងមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការនេះ។

មូលនិធិនេះ បានគាំទ្រគម្រោងជាក់ស្តែងជាង៧០០គម្រោង លើវិស័យ ជាច្រើនដូចជា ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម សុខាភិបាល អប់រំ ការតភ្ជាប់ ផ្លូវអាកាស និងទេសចរណ៍ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម និងលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែលធ្វើឡើងក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសសមិទ្ធិផលនៃគម្រោងចំនួន ៨៩គម្រោង ដែលមានទឹកប្រាក់ជាង៣៣លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើវិស័យជាច្រើនក៏ច ប្រទេសកម្ពុជា។

ដើម្បីជំរុញអត្ថប្រយោជន៍ របស់ព្រះរាជាណាចក្រកម្ពុជាទៅមុខ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យពល្បឿនការអនុវត្តខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចរមេគង្គ-ឡានឆាង ដោយសហការជាមួយច្រករបៀងពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

ដោយសង្កត់ធ្ងន់ លើតម្រូវការស្ថិរភាពតម្លៃ ក្នុងវិស័យកសិកម្ម និងការពង្រឹងសន្តិសុខស្បៀង លោកសុខ ចិន្តាសោភា បានអំពាវនាវឱ្យបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសលើវិស័យវប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ នវានុវត្តន៍ និងទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here