ជ័យលាភីមកពីប្រទេសចំនួន៥ បានទទួលបានពានរង្វាន់សម្រាប់ការអប់រំផ្នែកហិរញ្ញវត្ថុ

 ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកយឹម លាតបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគល់ពានរង្វាន់ សម្រាប់ការអប់រំផ្នែកហិរញ្ញវត្ថុថ្នាក់តំបន់ប្រចាំឆ្នាំ២០២៣ (Regional Financial Education Excellence Award 2023) របស់ធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

កម្មវិធីនេះបានធ្វើនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ និងបានប្រគល់វិញ្ញាបនបត្រ ជូនដល់ជ័យលាភីមកពីប្រទេសចំនួន៥ គឺ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះមានគោលបំណងចម្បងៗ ចំនួន ៣ដូចចា ១/-គាំទ្រការអប់រំផ្នែកហិរញ្ញវត្ថុ ដល់សិស្សអាយុចាប់ពី៩ ដល់១២ឆ្នាំ នៅតាមសាលារៀននៃប្រទេសក្នុងតំបន់អាស៊ាន តាមរយៈកម្មវិធីគំនូរជីវចល ទី២/-ទទួលស្គាល់ និងអបអរសាទរដល់ជ័យលាភីតាមក្រុមដូចជា៖ សាលារៀន គ្រូបង្រៀន សិស្ស និងគ្រួសារ ដែលបានចូលរួម និងខិតខំយ៉ាងសកម្ម ក្នុងការគាំទ្រកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ និងទី៣/-ជំរុញការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងចំណោមសិស្ស និងក្រុមគ្រួសាររបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here