លោកឧកញ៉ាហួត អៀងតុងចូលរួមចែកវិញ្ញាបនបត្រដល់សិក្ខាកាមលើជំនាញអភិវឌ្ឍន៍ខ្លួននិងរបត់នៃការផ្លាស់ប្តូរ

  ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា បានផ្តល់កិត្តិយសចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គដោយជោគជ័យស្តីពី “ការអភិវឌ្ឍខ្លួន និងការគ្រប់គ្រងរបត់នៃការផ្លាស់ប្តូរ”។

កម្មវិធីនេះ ត្រូវបានរៀបចំជាពិសេស ដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជេកស៍ (ខេមបូឌា) ម.ក។ នៅក្នុងកម្មវិធីនេះ លោកឧកញ៉ា ក៏បានផ្តល់ជាអនុសាសន៍ថា “មានតែការខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះដឹង និងផ្លាស់ប្តូរខ្លួនឯងទេ ទើបស្ថាប័នមិនផ្លាស់ប្តូរយើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងន័យនេះលោកឧកញ៉ា បានលើកយកនូវបទពិសោធពីកិច្ចខិតខំប្រឹងប្រែងរៀនសូត្រ របស់លោកផ្ទាល់មកឆ្លុះបញ្ចាំងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here