ក្រសួងពាណិជ្ជកម្មគ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៦ នៅពាក់កណ្តាលខែធ្នូខាងមុខ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៦ កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួងពាណិជ្ជកម្មក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដូចជាកម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាពពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ នឹងផ្ដល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ក្នុងស្រុករវាងរាជធានី-ខេត្តទូទាំងប្រទេស និងរវាងកម្ពុជា ជាមួយអន្តរជាតិ។

តាមរយៈនេះ ក្រសួងពាណិជ្ជកម្មសូមប្រកាសអញ្ជើញ អ្នកវិនិយោគ ក្រុមហ៊ុន សហគ្រាសកម្ពុជា ផលិតករ និងពាណិជ្ជករ អញ្ជើញចូលរួមទស្សនា និងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ ឆ្នាំ២០២៣នាពេលខាងមុខនេះ ដើម្បីស្វែងរកឱកាសសហការ ក៏ដូចជាស្វែងរកដៃគូវិនិយោគរួមគ្នានាឱកាសនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here