អាជ្ញាធរជាតិអប្សរា ហាមឃាត់អ្នកលក់ដូរចល័តថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរដើម្បីរក្សាសណ្ដាប់ធ្នាប់

ដោយៈ គង់ ហ្វីអូណា

 ភ្នំពេញៈ អាជ្ញាធរជាតិអប្សរា ពុំអនុញ្ញាតឱ្យមានការលក់ដាក់តាំងលក់អីវ៉ាន់នៅតាមប្រាសាទ ឬលក់ចល័តតាមរ៉ឺម៉កនោះទេ ជាពិសេសអ្នកលក់ចល័តថ្មី ដោយសកម្មភាពទាំងនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃបេតិកភណ្ឌ។

នេះបើតាមការលើកឡើងរបស់អ្នកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួម នៃផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីចាន់ ឧត្តមបញ្ញាបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១មកអាជ្ញាធរជាតិជាតិអប្សរា បានរៀបចំទីតាំងច្បាស់លាស់ជូនអាជីវករធ្វើការលក់ដូរ ដើម្បីរក្សារបៀបរៀបរយ ស័ក្តិសមជាតំបន់ទេស​ចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ ដួចនេះ ការហាមឃាត់អ្នកលក់ដូរចល័តថ្មីៗ នៅតាមតំបន់នានាក្នុងរមណីយដ្ឋានអង្គរនេះ គឺដើម្បីរក្សាសោភណ្ឌភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ដែលជាភាពទាក់ទាញ នៃវិស័យទេសចរណ៍ និងតម្លៃបេតិកភណ្ឌរបស់យើង។

កាលពីពេលថ្មីៗនេះ មានករណីផ្ទុះការរិះគន់ មកលើមន្ត្រីសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរា នៅលើបណ្ដាញសង្គមនានា បន្ទាប់ពីក្រុមមន្ត្រីទាំងនោះ បានចុះទៅហាមឃាត់បុរស ជាអ្នកលក់ដូរចំណីអាហារតាមរ៉ឺម៉កម្នាក់ នៅក្នុងក្រុងអង្គរធំ។ ដោយចោទថា ទង្វើហាមឃាត់ របស់មន្ត្រីអាជ្ញាធរជាតិអប្សរានេះ ហាក់តឹងរឹងជ្រុលដល់អ្នកលក់ដូរតូចតាច ឬពលរដ្ឋក្រីក្រជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here