NBCសហការជាមួយUNDPនឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច

ដោយៈ និស្ស័យ

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១០ ឆ្នាំ២០២៣ស្តីពី “ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង”។

សន្និសីទនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា និងផ្សាយផ្ទាល់តាមគេហទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា ចាប់ពីម៉ោង ៨:៣០ ព្រឹក រហូតដល់ម៉ោង៤ រសៀល។

សន្និសីទនេះមានវត្តមានអញ្ជើញចូលរួម ជាអធិបតីពីលោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំពីបណ្តាក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សមាគម សហគ្រាសឯកជន ព្រមទាំងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមលើនេះ អ្នកស្រាវជ្រាវក៏នឹងធ្វើបទបង្ហាញ អំពីលទ្ធផលស្រាវជ្រាវសំខាន់ៗ ហើយវាគ្មិនជំនាញនឹងពិភាក្សា ចែករំលែកបទពិសោធន៍ទស្សនាទានគន្លឹះ ដើម្បីចូលរួមជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here